រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សុខ រស់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ស្រុកកំពង់រោទិ៍។

  • 382
  • ដោយ Admin

នៅថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង​ តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍។

ដោយយោងតាមប្រកាសលេខ ៣៨១០ ប្រក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្ដីពីការតែងតាំងមន្ត្រីរាជការ បានសម្រេចតែងតាំង លោក ឃុត គីម ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សូមជម្រាបជូនថា លោក ឃុត គីម ជានាយករដ្ឋបាលសាលាស្រុកកំពង់រោទិ៍ (អតីត) ត្រូវបានក្រសួងមហាផ្ទៃតែងតាំងមុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ជំនួសលោក ហឹង សារ៉ា អតីតអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ដែលត្រូវបានចូលនិវត្តន៍។

អត្ថបទទាក់ទង