រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

  • 340
  • ដោយ Admin

ពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

នៅថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ

ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះធ្វើឡើង នៅបរិវេណរោងភាពយន្តក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងពិធីនេះមានការចូលរួមពី៖ លោក ឯម សុត ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងកងកម្លាំងទាំង៣ លោកអភិបាល អភិបាលរង នាយករដ្ឋបាលសាលាក្រុងស្រុកទាំង៨ លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង និងសហការរី តំណាងគណបក្សនយោបាយ លោក លោកស្រីតំណាងអង្គការ-សមាគម ពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាន៍ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតី ទទួលខុសត្រូវ និងភាពថ្លៃថ្នូរធ្វើឱ្យ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ ទាំងលើទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ដោយគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សានោះឡើយ ព្រមទាំងបានគាំទ្រចំពោះរបាយការណ៍ស្ដីពីការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលអង្គសន្និបាតទាំងមូលបានធ្វើការបូកសរុបវាយតម្លៃដកពិសោធន៍អំពីចំណុចខ្លាំង និងចំណុចខ្វះខាតក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលទើបតែបញ្ចប់ នាពេលថ្មីៗនេះ ។ ការសម្រេចបានដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅមណ្ឌលបោះឆ្នោតខេត្តស្វាយរៀង ក្នុងឆ្នាំ២០២៣ នេះ បានផ្ដល់នូវមេរៀន បទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់ គ.ជ.ប ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យក្នុងការចាត់ចែងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ។​ ដែលមានចំនួនប្រជាពលរដ្ឋចូលរួមមកបោះឆ្នោតជារួម ៨៤,៥៨%​ និងនិយាយដោយឡែកសម្រាប់ខេត្តស្វាយរៀង​ ចំនួន​ ៨៨.៣៧% ។

អត្ថបទទាក់ទង