រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីប្រកាសចូលចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ

  • 196
  • ដោយ Admin

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

នាព្រឹកថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣​នេះឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ថន ថាចិន្តា ជាអភិបាលរងស្រុកស្វាយជ្រំ ជំនួសលោក ប៊ូ សំអូន ដែលត្រូវចូលនិវត្តន៍ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ៖ លោក លោកស្រី ជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាស្រុក លោកមេឃុំ និងលោកមេប៉ុស្ត៍ទាំង១៦ឃុំ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត បានសម្ដែងនូវ ការកោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ ក្រុមប្រឹក្សាស្រុក គណៈ អភិបាលស្រុក មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទាំងស្រុក ដែលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយ ចិត្ត បំពេញតួនាទី ភារកិច្ច ប្រកបដោយសាមគ្គីភាព ក្នុងជួរគណៈ អភិបាលស្រុក និង មន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាន នូវលទ្ធផល ល្អប្រសើរ ទាំងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការថែរក្សា បាននូវសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់សាធារណៈផងដែរ ។

ឯកឧត្តមបានធ្វើការផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារទំនាក់ទំនងការងារឲ្យបានល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។២.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុក ឲ្យបានល្អ ពិសេសមានការគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។

៣.អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនកិច្ចសហការក្នុងការគ្រប់គ្រងព្រំដែន សំដៅថែរក្សាការពារឱ្យបាននូវបូរណភាពទឹកដី ។

៤.ត្រូវចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ។

៥.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ។

៦.គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ក្នុងជួរគណៈអភិបាលស្រុក ឲ្យបានច្បាស់លាស់ ស្របតាមសេចក្ដីណែនាំលេខ ០៤៧ សណន ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ។

៧.ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង វត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាលាស្រុក ព្រមទាំងត្រូវរៀបចំ និងដាក់ឲ្យអនុវត្តនូវលក្ខខណ្ឌការងារជូនមន្ត្រីរាជការរបស់ខ្លួន ស្របតាម ការណែនាំរបស់ក្រសួងមហាផ្ទៃ ។

៨. អាជ្ញាធររដ្ឋបាលស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈពីសំណាក់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធ ឯកជន ។

៩. អភិបាលស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវខិតខំ បន្តអនុវត្តបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ឲ្យបានម៉ឺងម៉ាត់ ។ ១០.ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវតម្រូវ ការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយ ឲ្យបានសមស្របទាន់ពេលវេលា ។

អត្ថបទទាក់ទង