រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • 163
  • ដោយ Admin

នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣​ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញគ្រឿងញៀន រវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង ដែលគ្រោងនឹងប្រព្រឹត្តនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ VIP នៃសាលាខេត្តស្វាយរៀង ។

ក្នុងពិធីនេះមានការចូលរួមពី ៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត លោកប្រធានពន្ធនាគារខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកប្រធានមន្ទីរពត៌មានខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានអង្គភាពអគ្គិសនីខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ព្រមទាំងលោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្ដម បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យមើលទីតាំងផ្ទាល់ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

អត្ថបទទាក់ទង