រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ វិបុល បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

  • 177
  • ដោយ Admin

នៅព្រឹកអាទិត្យ​៦កេីត​ ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅការិយាល័យសាលាមត្តេយ្យ​មាត់ទន្លេ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងនោះក៏មាន មន្ត្រីរាជការ និងប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ជាបន្តបន្ទាប់ច្រេីនកុះករនៅថ្ងៃដ៏មានសារសំខាន់នេះផងដែរ។

រដ្ឋបាលខេត្តស្វាយរៀង​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង៧:០០នាទី​ព្រឹក ដល់ម៉ោង ៣:០០នាទី​ រសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជាដើម

អត្ថបទទាក់ទង