រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ហែម ពិសិដ្ឋ បានអញ្ជើញចុះពិនិត្យ និងផ្តល់យោបល់លើនីតិវិធីនៃការផ្ទេរកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

  • 136
  • ដោយ Admin

នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ

នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ បានអញ្ជើញចុះពិនិត្យ និងផ្តល់យោបល់លើនីតិវិធីនៃការផ្ទេរកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឈ្មោះ ខោល ខេន ប្រពន្ធឈ្មោះ​ ឆឹម ស្រីនីត មុខរបរកម្មករ​ កម្មការិនី​រោងចក្រ​ ត្រូវជាឪពុកម្តាយ​របស់ក្មួយស្រី​ ខន​ សែនចរណៃ​ ដែលឈឺពោះសម្រាលស្របពេលសម្តេចតេជោអញ្ជេីញជាធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីតំបន់សេដ្ឋកិច្ចពិសេស​ក្រុងបាវិត​។

អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកអភិបាល អភិបាលរងស្រុកស្វាយជ្រំ លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលសាលាស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង