រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ហែម ពិសិដ្ឋ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា លើបញ្ជីឈ្មោះគ្រួសារអតីតយុទ្ធជន

  • 222
  • ដោយ Admin

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា លើបញ្ជីឈ្មោះ និងចាត់ក្រុមការងារសម្រាប់ចុះសម្រង់អត្តសញ្ញាណកម្មគ្រួសារយោធិន នគរបាលការពារព្រំដែន គ្រួសារអតីត យុទ្ធជន និវត្តជន និងប្រជាពលរដ្ឋក្រីក្រ ដែលបានដាក់ពាក្យស្នើសុំផ្ទះ និងដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរពាក់ព័ន្ធ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងស្វាយរៀង លោកនាយទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុកទាំង៨ លោកនាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ចសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង