រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ វិបុល​ បានអញ្ជេីញដឹកនាំកម្លាំង​ចុះអន្តរាគមន៍​ផ្ទាល់ក្នុងការបាញ់​ពន្លត់​អគ្គីភ័យ​ករណីដែលកំពុងឆាបឆេះ​

  • 146
  • ដោយ Admin

ក្រោយទទួលបានព័ត៌មានពីការឆាបឆេះអាគាររោងចក្រហាយផាក​ មានទីតាំងនៅខាងលិចផ្សារជីភូក្រុងបាវិត​ នៅយប់ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​អភិបាលខេត្តស្វាយរៀង​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​បានអញ្ជេីញដឹកនាំកម្លាំង​ចុះអន្តរាគមន៍​ផ្ទាល់នៅកន្លែងកេីតហេតុដេីម្បីដឹកនាំបញ្ជាក្នុងការបាញ់​ពន្លត់​អគ្គីភ័យ​ករណីដែលកំពុងឆាបឆេះ ចំពោះករណីនេះមិនបណ្តាលអោយមានមនុស្សរងគ្រោះនោះទេ​ ហេីយគិតមកដល់ម៉ោង៨:២០នាទីយប់នេះ​ ​កិច្ចអន្តរាគមន៍បាញ់ពន្លត់កំពុងបាញ់ពន្លត់គ្រោះអគ្គិសភ័យខាងលេីកំពុង​ បាញ់ពន្លត់អណ្តាតភ្លេីងដែលនៅសេសសល់​ និងបន្តអោយរលត់ទាំងស្រុងនៅយប់នេះ​។

សូមជម្រាបជូនថា​ ប្រតិបត្តិការនៃកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យខាងលើ គឺកិច្ចសហការល្អពីកងកម្លាំងនគរបាលខេត្ត​ កម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាមផងដែរ។

អត្ថបទទាក់ទង