រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ ​បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រតិបត្តិការដឹកជញ្ជូន​

  • 138
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ ឯកឧត្តម ប៉ែន បុរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ​និងដឹកជញ្ជូន បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិបាវិត​ ដឹកនាំដោយឯកឧត្តម​ អូអេណូ​ អាត់ស៊ូស៉ី​ ឯកអគ្គរាជទូតជប៉ុន​ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

វត្តមានចូលរួមក្នុងកិច្ចប្រជុំ​ និងដំណេីបំពេញទស្សនកិច្ចត្រួតពិនិត្យវឌ្ឍនភាពនៃការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិបាវិត​ក្នុងឱកាសនោះរួមមាន​ គណៈប្រតិភូឯកអគ្គរាជទូតជប៉ុន​ប្រចាំនៅកម្ពុជា​ គណៈប្រតិភូក្រសួងសាធារណការ​ និងដឹកជញ្ជូន​ លោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ លោកអភិបាលរង​ក្រុងបាវិត​ ​លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិបាវិត​ លោកឧត្តមសេនីយត្រីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិត​ លោកប្រធានការិយាល័យគយ​ និងរដ្ឋាករ​ ប្រចាំច្រកទ្វាអន្តរជាតិបាវិត​ លោកប្រធានការិយាល័យសេដ្ឋ​ និងសង្គមសាលាខេត្ត​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង