រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវ យក់ ស៊ីណាត បានអញ្ជេីញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ការអភិវឌ្ឍសហគ្រិនស្រ្តី»

  • 161
  • ដោយ Admin

នាសាលប្រជុំសណ្ឋាគារវៃគោ​ នៅថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០២៣នេះ​ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ លោកស្រី ទុំ សារានីប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ការអភិវឌ្ឍសហគ្រិនស្រ្តី» ។

វគ្គបណ្តុះបណ្តាលនេះ​ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីគោលគំនិតនៃភាពជាសហគ្រិនរបស់ស្រ្តី ក្នុងការបង្កើនប្រាក់ចំណូលសមរម្យតាមរយៈការអភិវឌ្ឍអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីក្រសួងកិច្ចការនារី មន្រ្តីមន្ទីរកិច្ចការនារី និងមន្រ្តីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី សរុបប្រមាណ ៤២នាក់។

អត្ថបទទាក់ទង