រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធសមទ្ធិផលនានានៅវត្តជម្ពូប្រឹក្សា

  • 247
  • ដោយ Admin

នៅរសៀលថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២៣​ ឯកឧត្ដម​ ជុំ​ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​ ម៉ែន​ វិបុល​ អភិបាល​ខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធសមទ្ធិផលនានានៅវត្តជម្ពូប្រឹក្សា ស្ថិតនៅ សង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

មានប្រសាសន៍​ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏លើកឡើងថា ខេត្តស្វាយរៀងពីអតីតកាលគឺជាទីតាំង និងសមរភូមិក្តៅហើយក៏ជាទីតាំងដែលបានរំដោះមុនបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបិទបញ្ចប់ ភ្លើងសង្គ្រាម និងបានដាក់ចេញនូវគោលនយោបាយ ប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ពាណិជ្ជកម្ម ទើបធ្វើឲ្យខេត្តស្វាយរៀង មាន រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនតូច ធំ ដែលបានជម្រុញកំណើនសេដ្ឋកិច្ចនៃខេត្តស្វាយរៀងបានមួយកម្រិត ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាត់បន្ថការធ្វើចំណាកស្រុក និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា សមិទ្ធិផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសកម្មពីព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជា ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ យ៉ាងច្រើនកុះករ បានចាប់មគ្គផលដោយទឹកចិត្តសទ្ធា ជ្រះថ្លា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ៕

អត្ថបទទាក់ទង