ព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការការពារសន្តិសុខរួម តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចអញ្ជេីញមកសំណេះសំណាលជាមួយមន្ត្រីរាជការ និយោជិត កម្មករ កម្មការីនី នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អ៊ុំ សាវ៉ាត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកអភិបាលរងក្រុងបាវិត លោកអធិការក្រុងស្រុក លោកមេបញ្ជាការវរសេនាតូនគរបាលព្រំដែនទាំងពីរ និងលោក លោកស្រីដែលបានសមាសភាពជាប្រធានគោលដៅក្នុងផែនការ សរុបវត្តមាន ៧៩នាក់ ស្រី ០៣នាក់។
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
- 191
- ដោយ Admin
អត្ថបទទាក់ទង
-
លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពី “ការផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត”
- 191
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា
- 191
- ដោយ Admin
-
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
- 191
- ដោយ Admin
-
អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក
- 191
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងស្វាយរៀង
- 191
- ដោយ Admin
-
លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញចូលរួមការធ្វើបទបង្ហាញរបស់បេក្ខភាពប្រឡងប្រជែងអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ
- 191
- ដោយ Admin
-
អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក
- 191
- ដោយ Admin
-
ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- 191
- ដោយ Admin
-
ឯកឧត្តម ម៉ែន អេង បានចូលរួមជាអធិបតីក្នុងពិធីធ្វើបាឋកថា ស្តីពី “សភាពការថ្មីៗជាតិ អន្តរជាតិ” និងផ្សព្វផ្សាយប្រគល់សៀវភៅ “ហ៊ុន សែន កម្ពុជា” វគ្គ២
- 191
- ដោយ Admin
-
ឯកឧត្តម សុខា រ៉ាម បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត
- 191
- ដោយ Admin