រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលសម្ភារ:បរិក្ខាពេទ្យជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង

  • 235
  • ដោយ Admin

នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលសម្ភារ:បរិក្ខាពេទ្យជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពេទ្យខេត្ត កញ្ញា SANDY ប្រធានអង្គការ Rotary Club ព្រមទាំងសហការី និងលោកសាស្រ្ដាចារ្យ លោក លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យ ឱសថការី ប្រធាន អនុប្រធានផ្នែក លោក លោកស្រីជាប្រធាន អនុប្រធានអគារ មន្រ្តី នៃមន្ទីរពេទ្យខេត្តស្វាយរៀងគ្រប់ផ្នែក។

អត្ថបទទាក់ទង