រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍

  • 133
  • ដោយ Admin

នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ រៀបចំទីតាំងពិធី ហេដ្ឋារចនាសម្ព័ន្ធ ជូនថ្នាក់ដឹកនាំ សម្រាប់ត្រៀមពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិក នាពេលខាងមុខ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត​ លោកស្នងការនគរបាលខេត្ត លោកមេបញ្ចាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការកងតំបន់ប្រតិបត្តិ្កការសឹករងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក​ នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ពន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង