រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ វិបុល​​ បានអញ្ជេីញជាអធិបតីក្នុងពិធីរុក្ខទិវា៩កក្កដា

  • 228
  • ដោយ Admin

នៅព្រឹកថ្ងៃពុធ​ ១១រោច​ ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងពិធីរុក្ខទិវា៩កក្កដា​ ឆ្នាំ២០២៣​ តាមដងផ្លូវលំក្រាលខ្សាច់ភ្នំ​ ស្ថិតនៅភូមិតាជៃ​ និងភូមិវាល្ងេីត​ ឃុំកំពង់ចំឡង​ ស្រុក​ស្វាយជ្រំ​ ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោក ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក​ លោក​ លោកស្រីអភិបាល​ អភិបាលរងស្រុកមន្ត្រីរាជការសាលាស្រុក ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៣៥៧អង្គ/នាក់ ។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្ដមអភិបាលខេត្តបានថ្លែងថា​ ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០ និង ឆ្នាំ២០២១ ដែលប្រទេសជាតិយើងខកខានមិនបានរៀបចំពិធីរុក្ខទិវា​ ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ គឺព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៃយើង ទ្រង់តែងតែយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខទិវានេះនៅតាមបណ្ដាខេត្ត​ ហើយនៅក្នុងឆ្នាំនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់នឹងយាងជាព្រះរាជាធិប-តីភាពដ៏ខ្ពង់ខ្ពង់បំផុតក្នុងពិធីបុណ្យរុក្ខទិវានេះ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ។

ឯកឧត្តមបន្ថែមថា​ ដើម្បីជាការចូលរួមអបអរសាទរឲ្យបានកាន់តែផុលផុស និងអធិកអធម នៅឆ្នាំ២០២៣នេះ ក៏ជាលើកទី៣២ហើយ ដែលខេត្តស្វាយរៀងយើង បានចាត់តាំងរៀបចំប្រារព្ធពិធីនេះឡើង​ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ ការថែរក្សាសម្បត្ដិព្រៃឈើ និងបណ្តុះគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ​ ក៏ដូចជាដើម្បីរំលឹកដល់ស្នាដៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ តែងតែយកទឹកព្រះទ័យទុកដាក់ក្នុងចលនាដាំដើមឈើ សម្រាប់ជាប្រយោជន៍ និងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ឲ្យបានយល់ច្បាស់ពីគុណសម្បត្តិ នៃការដាំដើមឈើ និងនាំគ្នាដាំដើមឈើឲ្យបានគ្រប់ទីកន្លែងដែលមានដីទំនេរ ជាពិសេសនៅតាមតំបន់ និងទីតាំងដែលមានការអភិវឌ្ឍ និងរៀបចំថ្មី ដូចដែលយើងទាំងអស់គ្នាកំពុងប្រារព្ធធ្វើនៅទីនេះ ។

នៅចុងបញ្ចប់នៃពិធីនេះ ឯកឧត្ដមអភិបាលខេត្តបានឧបត្ថម្ភដល់ការជួសជុលសាលារៀនរួមមាន៖​

-​ សាលាបឋមសិក្សាតាជៃ​ ស្ថិតនៅភូមិតាជៃ 14,450,000 រៀល​។

-​ សាលាបឋមសិក្សាជិស្សារារ័ង្សី​ ស្ថិតនៅភូមិជៀសឬស្សី​ ចំនួន​ 16,400,000រៀល​

-​ ចំណាយសម្រាប់ពិធីចំនួន១លានរៀល​ ព្រមទាំងបានដាំដើមឈើជានិមិត្តរូប និងចែកកូនឈើ ជូនបងប្អូនប្រជាពលរដ្ឋដែលចូលរួមផងដែរ ៕

អត្ថបទទាក់ទង