រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោក​ជំទាវ​ យក់ សុីណាត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការងារអត្រានុកុលដ្ឋាន

  • 141
  • ដោយ Admin

នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ឆ្នាំ​២០២៣​នេះ​ លោក​ជំទាវ​ យក់​ សុីណាត​ អភិបាលរងខេត្តស្វាយរៀង​ តំណាង​ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ និង​ឯកឧត្តម​ យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ​ បាន​អញ្ជេីញ​ជាអធិបតី​ក្នុង​ពិធី​បេីក​វគ្គ​បណ្ដុះបណ្ដាល​ការងារ​អត្រានុកូលដ្ឋាន​ ដល់​មន្រ្ដី​អត្រានុកូលដ្ឋាន​ឃុំ​ សង្កាត់​ ស្មៀន​ និង​មន្រ្តី​ទទួល​បន្ទុក​ការងារ​អត្រានុកូលដ្ឋាន​ថ្នាក់​ខេត្ត​ ក្រុង​ ស្រុក​ នៅ​ខេត្តស្វាយរៀង​។

សមាសភាព​ចូលរួម​មាន​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ នាយកទីចាត់ការ​រដ្ឋបាល​ ការិយាល័យ​ស្ថិតិ​និង​អត្រានុកូលដ្ឋាន​ខេត្ត​ លោកអភិបាលរង​ក្រុង​ ស្រុក​ លោកនាយករដ្ឋបាល​ ក្រុង-ស្រុកទាំង៨​ ប្រធានការិយាល័យ​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ មេឃុំ​ចៅសង្កាត់​ ស្មៀន​ និង​ជំនួយការ​ឃុំ​សង្កាត់​ ​សរុបវត្តមាន​២៧១នាក់។

អត្ថបទទាក់ទង