រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធនានាផលនិងពិធីបិទវគ្គបណ្តុះបណ្តាល

  • 199
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រតិភូអមដំណើ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង ព្រមទាំងអង្គពិធីជាមន្រ្តីជាន់ខ្ពស់ ថ្នាក់ដឹកនាំ គ្រូនគរបាល មន្រ្តីនគរបាលជាច្រើនរូបទៀត។

អត្ថបទទាក់ទង