រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន អេង បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយក្នុងការអភិវឌ្ឍ

  • 129
  • ដោយ Admin

ឯកឧត្តម​ ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្ដម​ ម៉ែន វិបុល អភិបាលខេត្ត​ នៅថ្ងៃទី៣១​ខែឧសភា​ ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយរួមគ្នារវាងវិស័យឯកជនក្នុងការអភិវឌ្ឍនៅមូលដ្ឋានស្រុករមាសហែកខេត្តស្វាយរៀងព្រមទាំងស្តាប់របាយការណ៍អំពីវឌ្ឍន:ភាពរបស់រដ្ឋបាលស្រុកផងដែរ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តដែលមានការអញ្ជើញចូលរួមពីសំណាក់លោកឧញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តតំណាងឲ្យវិស័យឯកជន.លោកអភិបាលស្រុករមាសហែក.រួមនិងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តក៏បានធ្វើការជម្រុញឲ្យវិស័យឯកជនក៏ដូចជាវិនិយោគិននានាដែលចូលមកធ្វើការបណ្តាក់ទុនរកស៊ីនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងក៏ដូចជាស្រុករមាសហែកត្រូវធ្វើយ៉ាងរួមគ្នាដោះស្រាយសម្របសម្រួលផលប៉ះពាល់រវាងវិស័យឯកជននិងប្រជាពលរដ្ឋក៏ដូចជារដ្ឋបាលខេត្ត.ក្រុងស្រុកទាំងអស់នៅមូលដ្ឋានជៀសវាងកុំឲ្យកើតមានបញ្ហាតូចក្លាយទៅជាបញ្ហាធំដែលជាហេតុធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្ដម​មានប្រសាសន៍បន្តទៀតថា:គ្រប់ផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីដែលកើតឡើងនាពេលកន្លងមកដោយសារប្រជាពលរដ្ឋ

នៅភូមិត្រពាំងស្មាច់ឃុំអណ្ដូងត្របែកភូមិបុស្សឃុំត្រស់បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីចំការព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនៅឃុំត្រស់ឃុំអណ្ដូងត្របែកបែបអាណាធិបតេយ្យនេះគឺបណ្តាលមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងចាស់របស់ប្រជាពលរដ្ឋ ៧៨គ្រួសារពាក់ព័ន្ធទៅនឹង

ដី ៤៧៦ ហិកតាដែលបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ ហិកតាតែប៉ុណ្ណោះ​ ដូច្នេះបញ្ហាខាងលើនេះត្រូវទប់ស្កាត់ឲ្យបានកុំឲ្យកើតមានជាបន្តទៀតជាដាច់ខាត៕

អត្ថបទទាក់ទង