រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាស្ដីពី ម៉ូឌែលរបេងសហគមន៍

  • 158
  • ដោយ Admin

នៅថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣​នេះ​ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាស្ដីពី ម៉ូឌែលរបេងសហគមន៍ និងបញ្ជ្រាបសកម្មភាពរបេងក្នុងផែនការវិនិយោគឃុំទាំង១៦ របស់ស្រុករមាសហែក ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណវិទ្យាល័យរមាសហែក ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តបន្តជំរុញក្នុងលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យកាន់តែទូលំទូលាយ និងបំផុសការយល់ដឹងការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ជាពិសេសការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋរបស់យើងឱ្យបានយល់ដឹងអំពីទំហំនៃបញ្ហា និងផលវិភាគនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល ។ គោលបំណងនៃសិក្ខាលាសានេះ សំដៅដល់ទិដ្ឋភាពទូទៅនៃបញ្ហាជំងឺរបេង រចនាសម្ព័ន្ធ ភារកិច្ចនិងការទទួលខុសត្រូវរបស់អាជ្ញាធរឃុំលើកិច្ចការអភិវឌ្ឍន៍និងសេវាសង្គម ការបញ្ជ្រាបសកម្មភាពសកម្មភាពរបេងក្នុងផែការឃុំ និងការកំណត់សកម្មភាពអទិភាពនៃជំងឺរបេងសមស្រប នឹងតម្រូវការថវិកាដែលឃុំនីមួយៗអាចវិភាជន៍ សិក្ខាសាលាព្រឹកនេះ ពិតជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនៃការជួបជុំគ្នា ដែលផ្តល់នូវឱកាសឱ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ អាជ្ញាធរ ឃុំ និងស្រុក ជាពិសេស ដៃគូអភិវឌ្ឍ ចែករំលែកបទពិសោធន៍ និង រួមសហការគ្នា ដើម្បីរៀបចំផែនការដាក់បញ្ជូលក្នុងផែនការវិនិយោគឃុំ រួមគ្នាក្នុងការងារប្រយុទ្ធប្រឆាំងនិងជំងឺរបេងធ្វើយ៉ាងណារួមគ្នាពិនិត្យ ដោះស្រាយ បញ្ហា ប្រឈម និងកាលានុវត្តភាព ដែលមើលឃើញដើម្បីបន្តខិតខំប្រឹងប្រែង ក្នុងទស្សនៈតែមួយគឺ ការកាត់បន្ថយអត្រាជំងឺរបេង ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាព ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត ។

អត្ថបទទាក់ទង