រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ វិបុល​ បានអនុញ្ញាតឲ្យប្រតិភូក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យជួបសម្តែងការគួសម​

  • 209
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ១១កេីត​ ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឲ្យប្រតិភូក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យជួបសម្តែងការគួសម​ និងបង្ហាញវត្តមានថ្នាក់ដឹកនាំរបស់សមាគមសម្ព័ន្ធព័ត៌មានឯករាជ្យប្រចាំខេត្តស្វាយរៀង។

វត្តមានអញ្ជេីញចូលរួមមានឯកឧត្តមអភិបាលរងខេត្ត​ លោកប្រធាន​ អនុប្រធាន​ និងប្រតិភូសមាគម​សម្ព័ន្ធសារព័ត៌មានជាច្រេីនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការគាំទ្រចំពោះវឌ្ឍនភាពនៃលទ្ធផលការងារនិងសកម្មភាពជាច្រេីនដែលសមាគមបានបំពេញភារកិច្ចដូចជាការងារ​សប្បុរសធម៌​ ការឆ្លេីយតប​ប្រឆាំងនិងព័ត៌មានក្លែងក្លាយ​ជាដេីម ដែលការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល​ ក៏ដូចជាសង្គមជាតិយេីងទាំងមូល​ ពិសេសបានចូលរួមការងារសង្គមផ្សេងៗជាមួយរដ្ឋបាលខេត្តស្វាយរៀងផងដែរ។

👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibol

រដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmin

អត្ថបទទាក់ទង