រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡង

  • 268
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ១១ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារនៅរដ្ឋបាលក្រុងបាវិត ខេត្តស្វាយរៀង។

អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្តម​ អភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកប្រធាន​ អនុប្រធាន​មន្ទីរមុខងារសាធារណៈខេត្ត​ លោកនាយកទីចាត់ហិរញ្ញវត្ថុសាលាខេត្ត​ លោកនាយក​ នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោកនាយក​ នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស​សាលាខេត្ត​ លោកអភិបាលក្រុងបាវិត​ លោកប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកសាលាខេត្ត​ លោកប្រធានការិយាល័យរដ្ឋបាល​ និងហិរញ្ញវត្ថុសាលាក្រុងបាវិត។

អត្ថបទទាក់ទង