រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម ម៉ែន វិបុល បានអនុញ្ញាតឲ្យលោកស្រី​ ធៀន​ ជីន​ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

  • 154
  • ដោយ Admin

ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឲ្យ លោកស្រីអភិបាលរងក្រុង​ឈីចូវ​ ខេត្តជឺជាំង​ ប្រទេសចិន​ និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃសៅ៨កេីត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស២៦៧ ត្រូវនឹងថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២៣នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោកស្រី​ ធៀន​ ជីន​ អភិបាលរងក្រុង​ឈីចូវ​ ខេត្តជឺជាំង​ ប្រទេសចិន​ និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ​ ក្រោយបានពិនិត្យទីតាំងតំបន់សេដ្ឋកិច្ចពិសេស​ ដេីម្បីបណ្តាក់ទុនវិនិយោគនៅលេីទឹកដីខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងឱកាសនោះ​ លោកស្រីអភិបាលរងក្រុង​បានបញ្ជាក់​ អំពីទីតាំងស្ថានភាពភូមិសាស្ត្រនិងសក្តានុពលសំខាន់ៗរបស់ក្រុងឈីចូវ​ ខេត្តជឺជាំង​ និងបានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានផ្តល់ឱកាសឲ្យលោកស្រីនិងប្រតិភូក្រុងឈីចូវ​ ខេត្តជឺជាំង​ ប្រទេសចិន​ បានចូលជួបសម្តែងការគួសម​ និងពិភាក្សាការងារពាក់ព័ន្ធដៃគូវិនិយោគនានាដែលបានមកបណ្តាក់ទុនទៅលេីវិស័យឧស្សាហកម្មបន្ថែមក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង​ ក្រុងបាវិត​ ខេត្តស្វាយរៀង។

ឯកឧត្ដមអភិបាលខេត្តបានថ្លែងអំពីទីតាំងភូមិសាស្ត្រ​ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេច​ និងបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកស្រី​ និងប្រតិភូ ដែលបានទាក់ទាញមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសរបស់ខេត្តស្វាយរៀង​ ក្នុងនាមរដ្ឋបាលខេត្ត​ សូមគាំទ្រទាំងស្រុង​ ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះដៃគូវិនិយោគនៅក្រុងឈីចូវ​ប្រទេសចិន​ ដែលមានចំណាប់អារម្មណ៍​ និងមកបណ្តាក់ទុកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេងក្រុងបាវិត​នៅពេលនេះ​ ជាពិសេសបាននាំមកនូវផលប្រយោជន៍ជាច្រេីនដែលផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តនិងក្រៅខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលឯកឧត្ដមអភិបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ។

👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibol

រដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmin

អត្ថបទទាក់ទង