រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ហែម​ ពិសិដ្ឋ បានអញ្ជេីញចូលរួមជាគណៈអធិបតី​ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់​

  • 302
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ​ ៧កេីត​ ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២៣​នេះ​ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួមជាគណៈអធិបតី​ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់​ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់​ រៀបចំដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តស្វាយរៀង​ ក្រោមអធិបតីភាពឯកឧត្តម​ លាង​ មុនីរិទ្ធ​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​។

អញ្ជេីញចូលរួមក្នុងឱកាសនោះមាន ឯកឧត្ដមអនុរដ្ឋលេខាធិការ​ ឯកឧត្ដមអគ្គនាយក​ នៃអគ្គនាយកដ្ឋានសំណង់​ លោក​ លោកស្រី​ គណៈប្រតិភូក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ឯកឧត្ដមអភិបាលរងខេត្តតាកែវ​ ឯកឧត្ដមអភិបាលរងខេត្តព្រៃវែង​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តស្វាយរៀង​ ខេត្តព្រៃវែង​ ខេត្តតាកែវ​ និងសហការី​ លោក​អភិបាលក្រុង-ស្រុកទាំង៨​ នៃខេត្តស្វាយរៀង​ និងមន្ត្រីជំនាញសុរិយោដីថ្នាក់ក្រុងស្រុក​ លោក​ លោកស្រីជាប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាប្លង់​ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ​ និងក្រុមមេជាងនៅក្នុងខេត្តស្វាយរៀង​ ។

អត្ថបទទាក់ទង