រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវ យក់ ស៊ីណាត បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ផ្សព្វផ្សាយអន្តរសាសនា

  • 232
  • ដោយ Admin

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងកម្មវិធី ផ្សព្វផ្សាយអន្តរសាសនា ស្តីពី"ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ថិតនៅសាលប្រជុំសាលាស្រុកស្វាយជ្រំ

អញ្ជើញចូលរួមក្នុងពិធីនេះមាន លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារទាំង ៦ នៃគ.ខ.ប.ជ ខេត្ត លោកស្រី នាយករងរដ្ឋបាលខេត្ត លោក លោកស្រីក្រុមការងារថ្នាក់ខេត្ត លោក លោកស្រី តំណាងអង្គការដៃគូរ សមាសភាពអញ្ជើញចូលរួម លោកនាយករងរដ្ឋបាលសាលាស្រុក ប្រធានការិ.និងមន្រ្តីពាក់ព័ន្ធ ព្រះសង្ឃ គ្រូអាចារ្យ លោក លោកស្រីមេឃុំ ទាំង១៦ និងប៉ុស្តិ៍រដ្ឋបាលទាំង១៦ក្នុងឃុំ

សរុបវត្តមានចំនួន ១២៥នាក់។

សូមជម្រាបជូនថា គោលបំណងនៃអង្គវេទិការនេះគឺដើម្បីបង្ហាញពិគោលបំណងយ៉ាងសំខាន់របស់ថ្នាក់ដឹកនាំសាសនាទាំងឡាយក្នុងការផ្សព្វផ្សាយអប់រំ និងផ្តល់ចំណេះដឹងប្រជាពលរដ្ឋ អំពីសីលធម៌ក្នុងការរស់នៅជៀសវាងការរំលោភបំពាន ការកេងប្រវញ្ចលើមនុស្សគ្រប់រូបព្រមទាំងចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

អត្ថបទទាក់ទង