រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន​ វិបុល បានអញ្ជើញបេីកវិញ្ញាសារ​ ប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌរដ្ឋបាលក្រុងបាវិត

  • 119
  • ដោយ Admin

នាព្រឹកថ្ងៃអាទិត្យ២កេីត ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​២៥៦៧​ ត្រូវនឹងថ្ងៃទី​២១​ ខែឧសភា ឆ្នាំ២០២៣នេះ​ ឯកឧត្តម ម៉ែន​ វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវិញ្ញាសារ​ ប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌរដ្ឋបាលក្រុងបាវិត​ ស្ថិតនៅមណ្ឌលប្រឡងវិទ្យាល័យ​ស្វាយរៀង។

អញ្ជើញចូលរួមក្នុងឱកាសនោះមានឯកឧត្តម​ អភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត​ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត​ លោកអភិបាលក្រុងបាវិត ព្រមទាំងគណៈកម្មការប្រឡង​ និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង ដោយគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡងផងដែរ។

សូមបញ្ជាក់ជូនផងដែរថា​ វិញ្ញាសារប្រឡង​ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់​ រដ្ឋបាលក្រុងបាវិត​ មានរយះពេលមួយព្រឹកនេះ​រួមមាន៖​ វិញ្ញាសារជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ​ កំណែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការនៅកម្ពុជា)​ និងវិញ្ញាសារ​ភាសារអង់គ្លេស។👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibolរដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmin

អត្ថបទទាក់ទង