រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយះប្រព័ន្ធវីដេអូ​ ZOOM

  • 109
  • ដោយ Admin

នាព្រឹកថ្ងៃសុក្រ១៥រោច​ ខែពិសាខ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ជុំ​ ហា​ត​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ តាមរយះប្រព័ន្ធវីដេអូ​ ZOOM។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី​ ឯកឧត្តម​ លោកជំទាវអភិបាលរងខេត្ត​ លោកស្នងការនគរបាលខេត្ត​ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត​ លោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកនាយក​ នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួ​នទៀត​

បារបៀបវរៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១.​ សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន​ ស្ថិតិអត្រានុកូលដ្ឋាន​ និងអត្តសញ្ញាណកម្ម។

២.​ សេចក្តីព្រាងច្បាប់ស្តីពីវិធានដេីមកំណេីតទំនិញ។

៣​.​ របាយការណ៍​ស្តីពីកិច្ចប្រជុំរបស់គណៈគណកម្មការអន្តរក្រសួង​ ដេីម្បីសិក្សា​ និងអនុវត្តគម្រោងផ្លូវនាវាទេសចរណ៍​ និងប្រព័ន្ធ​ភស្តុភាកម្មទន្លេបាសាក់។

៤.​ បញ្ហាផ្សេងៗ។

អត្ថបទទាក់ទង