រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម តូច ប៉ូលីវ៉ា បានអញ្ជើញជាគណអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

  • 231
  • ដោយ Admin

នៅថ្ងៃហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណអធិបតីភាព ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយភាគីពាក់ព័ន្ធស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងផ្សព្វផ្សាយឯកសារមួយចំនួន សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តធ្វើឡើង នៅក្នុងបរិវេណ នៃសាលប្រជុំ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ។

ក្នងកិច្ចប្រជុំនេះ មានការចូលរួមពី ៖ លោក ឯម សុត ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត លោក ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជារងតំបន់ប្រត្តិបត្តិការសឹករងខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ទាំង៨ តំណាងមន្ទីរ-អង្គភាព តំណាង សសយកខេត្ត លោក លោកស្រី តំណាងគណបក្សនយោបាយ ព្រមទាំង លោក លោកស្រី អ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

អត្ថបទទាក់ទង