រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីប្រគល់ និងទទួល មូលនិធិពីសប្បុរសជន

  • 231
  • ដោយ Admin

ពិធីប្រគល់ និងទទួល មូលនិធិពីសប្បុរសជន ដើម្បីចូលរួមអបអរខួបលើកទី ១៦០ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “ រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម ”

នៅថ្ងៃចន្ទ ១១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកនូវថវិការបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ថវិការបស់ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត និងក្រុមហ៊ុន ជូនឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ។ នៅក្នុងពិធីប្រគល់ និងទទួលមូលនិធិនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ស្ថាប័ន មន្ទីរ អង្គភាព នានា និងវិស័យឯកជនក្នុងខេត្ត បាននាំយកនូវថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ផងដែរ ។

ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ពេលកន្លងមក និងនាពេលនេះ ជួយដល់សាខាកាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសូមអំពាវនាវសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដើម្បីសាខាមានធនធានក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយក្នុងខេត្ត បានទាន់ពេលវេលា ស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា ” និង “ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។ ថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលបានចាប់តាំងពីធ្វើលិខិតអំពាវនាវរហូតមកដល់ពេលនេះ ប្រមាណ ៧៤,០០០ ដុល្លារអាម៉េរិក ។

អត្ថបទទាក់ទង