រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញចូលរួមពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆនៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស

  • 149
  • ដោយ Admin

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆនៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០នៅសាលប្រជុំសាលាខេត្តស្វាយរៀង​ នារសៀលថ្ងៃព្រហស្បតិ៍៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ចើញចូលរួមពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆនៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

អញ្ជើញជាគណៈធិបតីក្នុងពិធីនេះមាន ឯកឧត្តមសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ជាបេក្ខជនតំណាងរាស្ត្រនីតិកាលទី៧ មណ្ឌលខេត្តស្វាយរៀង ឯកឧត្តមរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

ក្នុងនោះក៏មានការនិមន្ត និងអញ្ជើញចូលរួមពី៖ ព្រះរាជាគណៈថ្នាក់កិត្តិយស មន្ត្រីសង្ឃគ្រប់ឋានុក្រម ព្រះគ្រូចៅអធិការវត្តទាំង២៤៦វត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកឧត្តមសេនី៍យ៍ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឯកឧត្តម លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពនានាជុំវិញខេត្ត លោក-លោកស្រី អភិបាល-អភិបាលរងក្រុង/ស្រុកទាំង០៨ លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំង៨០ មន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្ត និងលោកគ្រូអាចារ្យគណៈកម្មការ ដែលមានព្រះវត្តមាន និងវត្តមានក្នុងអង្គពិធីនេះ មានចំនួនប្រមាណ៥១៧អង្គ/នាក់ ក្នុងនោះព្រះវត្តមានព្រះសង្ឃចំនួន៣០២អង្គ ។

ជាចុងបញ្ចប់នៃពិធីនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានប្រគេន និងដល់ព្រះសង្ឃ-អាចារ្យដែលបាននិមន្ត-អញ្ជើញចូលរួមក្នុងកម្មពិធីមានចំនួន៤៥០អង្គ/នាក់ ក្នុងមួយអង្គ-នាក់ទទួលបានបច្ច័យចំនួន២០.០០០រៀល ប្រគេនព្រះមេគណខេត្ត និងព្រះគ្រូអនុគណចំនួន១.៨០០.០០០រៀល សរុបការចំណាយទាំងអស់ចំនួន១០.៨០០.០០០រៀល ក្នុងនោះថវិកាចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចំនួន៥.០០០.០០០រៀល ។

👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibol

រដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmi

អត្ថបទទាក់ទង