រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម ម៉ែន វិបុល បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីចែករង្វាន់ជូនកម្មករ​ និយោជិកឆ្នេីម

  • 125
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ៤រោច​ ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២៣នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក​ YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌល់ស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិន​​ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីចែករង្វាន់ជូនកម្មករ​ និយោជិកឆ្នេីម​ ដែលបំរេីការងារនៅក្នុងក្រុមហ៊ុន​ SAI LUN Co.,td​ ប្រចាំនៅក្រុងស្វាយរៀង។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​អភិបាលរងខេត្ត​ លោកអភិបាលរងក្រុងស្វាយរៀង​ ប្រតិភូក្រុមហ៊ុនសាយលន់​ និងបុគ្គលិកបំរេីការងារជាច្រេីនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្ដមអភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកអគ្គនាយកក្រុមហ៊ុនសាយលន់​ ស្ថិតក្នុងតំបន់សេដកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង​ ដែលបានរៀបចំពិធីផ្តល់រង្វាន់ម៉ូតូ​ ចំនួន៣០ដេីម្បីលេីកទឹកចិត្តដល់បុគ្គលិកឆ្នេីម​ ក្នុងការបំរេីការងារបានល្អជូនក្រុមហ៊ុន​ជារៀងរាល់ឆ្នាំដែលរង្វាន់ម៉ូតូនឹងកេីនឡេីងនៅឆ្នាំបន្តបន្ទាប់ទៀតសម្រាប់បុគ្គលិករបស់ក្រុមហ៊ុន។

ឯកឧត្ដមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត​សូមថ្លែងអំណរគុណ​ និងសូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគ​របស់ក្រុមហ៊ុនសាយលន់​ ដែលបានមកបណ្តាក់ទុននៅខេត្តស្វាយរៀង​ ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ​ដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត​ ទន្ទឹមនេះរដ្ឋបាលខេត្តគាំទ្រជានិច្ច​ ពិសេសការដោះស្រាយបញ្ហាប្រឈមនានា​ ការយកចិត្តទុកដាក់លេីការថែរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អជូនដល់ក្រុមហ៊ុនទាំងអស់ដែលមាននៅក្នុងខេត្តស្វាយរៀង។

👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibol

រដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmin

អត្ថបទទាក់ទង