រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម តូច ប៉ូលីវ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងមន្រ្តី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត

  • 267
  • ដោយ Admin

នៅថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣​ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម​ ម៉ែន​ វិបុល​ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងមន្រ្តី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

ពិធីនេះមានការចូលរួមពី លោកនាយក នាយករងទីចាត់ការធនធានមនុស្សសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកទាំង៤ លោកប្រធាន អនុប្រធាន មន្រ្តីការិយាល័យ ចំណុះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមណ្ឌលសុខភាព និងបងប្អូនរបស់មន្រ្តីរាជការដែលទើបនឹងតែងតាំងថ្មី។

ពិធីប្រកាសតែងតាំងនេះរួម៖ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចំនួន ០១នាក់, អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ចំនួន ០១នាក់, ប្រធានការិយាល័យស្រុកប្រតិបត្តិស្វាយទាប ចំនួន ០១នាក់, អនុប្រធានការិយាល័យស្រុកប្រតិបត្តិស្វាយទាប ចំនួន ០១នាក់, អនុប្រធានមន្ទីរពេទ្យខេត្ត ចំនួន ០១នាក់,ប្រធានមណ្ឌលសុខភាព ចំនួន ០៦នាក់, អនុប្រធានមណ្ឌលសុខភាព ចំនួន ០៣នាក់។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្ដម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត មកជូនដល់មន្ទីរដែលទើបនឹងតែងតាំងថ្មី និងគ្រួសារ។

បន្ថែមពីនេះ ឯកឧត្ដម បានថ្លែងអំណរគុណ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងបម្រើការងារកន្លងមកនេះរបស់មន្រ្តីសុខាភិបាល ដែលបានរួមចំណែកប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ការណែនាំប្រជាពលរដ្ឋអំឡុងពេលធ្វើចត្តាឡីស័ក យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ រហូតទប់ស្កាត់ជំងឺកូវីដ-១៩ ជោគជ័យលែងមានឆ្លងក្នុងខេត្តស្វាយរៀង។ លើសពីនេះបានណែនាំនិងផ្ដាំផ្ញើនូវចំនុចគន្លឹះមួយចំនួនដូចខាងក្រោម៖

១-ខិតខំបំពេញការងារបន្ថែម ដើម្បីទទួលបានគាំទ្រពីស្នាដៃដែលបានបំពេញ

២-យកចិត្តទុក្ខបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ពេលមកទទួលសេវាសុខាភិបាលមកនៅតាមមណ្ឌលសុខភាព

៣-ពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ ការបំពេញភារកិច្ចនៅក្នុងអង្គភាព និងការសម្អាតអនាម័យ

៤-មានភាពអត់ធ្មត់ អធ្យាស្រ័យ ឥរិយាបថអំឡុងពេលប្រជាពលរដ្ឋមកទទួលសេវា

៥-ក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ ពីរៀមច្បង ហើយយកមកអនុវត្ត

អត្ថបទទាក់ទង