រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល បានបន្តអនុវត្តសកម្មភាពការចុះសួរសុខទុក្ខនិងចែកអំណោយដល់ស្ត្រីមុនពេលសម្រាល

  • 185
  • ដោយ Admin

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ស្ត្រីមុនពេលសម្រាល និងទើបសម្រាលកូនរួច ចំនួន ២៥ នាក់ នៅមន្ទីរពេទ្យខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា និងសហការី បានបន្តអនុវត្តសកម្មភាពការចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយដល់ស្ត្រីមុនពេលសម្រាល និងទើបសម្រាលកូនរួច ចំនួន ២៥ នាក់ ដែលបានមកសម្រាលកូន និងកំពុងសម្រាកនៅ មន្ទីរពេទ្យខេត្តស្វាយរៀង ។

ក្នុងឱកាសនោះក្រុមការងារបានចែកអំណោយ ក្នុងម្នាក់ទទួលបាន៖ សម្ភារប្រើប្រាស់សម្រាប់ម្តាយ និងទារក ១៧ មុខ ថវិកា ៥ ម៉ឺនរៀល លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភបន្ថែម ក្នុងម្នាក់ថវិកា ៥ ម៉ឺនរៀល ។

អត្ថបទទាក់ទង