រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល​ និងសាលប្រជុំ

  • 202
  • ដោយ Admin

ពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល​ និងសាលប្រជុំសាលាស្រុករមាសហែក ខេត្តស្វាយរៀង

​នាព្រឹកថ្ងៃពុធ​ ១៤រោច​ ខែចេត្រ​ ឆ្នាំខាល​ បញ្ចស័ក​ ព.ស​២៥៦៦​ ត្រូវនឹងថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តសស្វាយរៀង​ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល​ និងសាលប្រជុំសាលាស្រុករមាសហែក ខេត្តស្វាយរៀង។

​ ពិធីមានការអញ្ជេីញចូលរួមពីឯកឧត្ដមមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូអមដំណើរ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជការកងកម្លាំងទាំងបី លោកប្រធានមន្ទីរនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង