រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ វិបុល​ បានអញ្ជេីញជាអធិបតីក្នុងពិធីដង្ហែក្បួននិងមានទស្សនីយភាព​សិល្បះវប្បធម៌ខ្មែរយេីង​ជាច្រេីនទម្រង់​សម្តែងជូនបងប្អូនប្រជាពលរដ្ឋដែលមកជួបជុំក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង

  • 158
  • ដោយ Admin

នាសៀលថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកជំទាវ​ និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងពិធីដង្ហែក្បួនសង្ក្រាន្តស្វាយរៀងដែលមានទស្សនីយភាព​សិល្បះវប្បធម៌ខ្មែរយេីង​ជាច្រេីនទម្រង់​សម្តែងជូនបងប្អូនប្រជាពលរដ្ឋដែលមកជួបជុំក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងស្ថិតនៅទីតាំងបរិវេណស្តូបរង្វង់មូលខាងមុខសណ្ឋាគារវ៉ៃគោយ៉ាងច្រេីនកុះករផងដែរ​។ ទន្ទឹមនោះនៅរសៀលថ្ងៃដដែលឯកឧត្តមអភិបាលខេត្ត​ រួមដំណេីដោយឯកឧត្តមអភិបាលរងខេត្ត​ មន្ទីរ-អង្គភាពពាក់ព័ន្ធ​ បានអញ្ជេីញទស្សននាស្តង់លក់ផលិតផលតាមបណ្តាស្រុក-ក្រុងនានានៃខេត្តស្វាយរៀង​ រួមទាំងការចូលរួមលេងកម្សាន្តនូវកម្មវិធីសប្បាយៗនានាផ្សេទៀត​ដូចជា​តបន់​ EDM ដំបន់ត្រជាក់ចិត្ត​ តំបន់លេងល្បែងប្រជាប្រិយ​ជាដេីម​ជាមួយបងប្អូនប្រជាពលរដ្ឋ​ ។ ដោយឡែកនៅល្ងាចថ្ងៃដដែលនេះដែរ​ ឯកឧត្តមអភិបាលខេត្តនិងប្រតិភូអមដំណេីរបានអញ្ជេីញជាអធិបតីក្នុងពិធីបណ្តែតគោមសុំសេចក្តីសុខសប្បាយនៅមាត់ទន្លេវ៉ៃគោផងដែរ។ សូមជម្រាបជូនផងដែរថា​ សង្ក្រាន្តស្វាយរៀងឈានចូលដល់ថ្ងៃទី២នេះ​ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមលេងកម្សាន្តសរុបប្រមាណ​ ២៧៧.១៨៤នាក់ ។

👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibol

រដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmin

អត្ថបទទាក់ទង