រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ វិបុល​​ បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀង​

  • 203
  • ដោយ Admin

នាព្រឹកពុធថ្ងៃ៧កេីត​ ខែចេត្រ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀង​ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥​ និង១៦​ ខែមេសា​ ឆ្នាំ២០២៣។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ លោកជំទាវអភិបាលរងខេត្ត​ លោកប្រធានមន្ទីរ​ អង្គភាព​នានាក្នុងខេត្ត​ លោកស្នងការនគរបាលខេត្ត​ លោកមេបញ្ជាការរង​តំបន់ប្រតិបត្តការសឹករងស្វាយរៀង​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោក​ប្រធានក្រុមប្រឹក្សាក្រុង​លោកអភិបាល​ អភិបាលរងក្រុង​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រី​ នាយក​ នាយរង​ទីចាត់ការអង្គភាព​/ចំណុះសាលាខេត្ត​ និងយុវជន​ សសយក.ខេត្តជាច្រេីនរូបទៀត។

អត្ថបទទាក់ទង