រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ជុំ ហាត បានអញ្ជើញញជាអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ​

  • 194
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានអញ្ជើញញជាអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង ។

កិច្ចប្រជុំនេះមានការអញើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោក លោកស្រី ជាតំណាងអង្គការសង្គមស៊ីវិលជាតិ និងលោក លោកស្រីជាតំណាង សមាគមជាតិនៅក្នុងខេត្តស្វាយរៀង។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានលើកឡើងថា ក្រុមប្រឹក្សាខេត្តបានរៀបចំដំណើរការជ្រើសរើស បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋជាជំហានរួមមាន៖

១/យើងបានរៀបចំលិខិតជម្រាបទៅសភាពាណិជ្ជកម្មខេត្តស្វាយរៀង ចាត់តំណាងសភាពាណិជ្ជកម្ម ចំនួន៧រូប។

២/ បានប្រជុំផ្សព្វផ្សាយជាមួយអង្គការសង្គមស៊ីវិល និងសមាគមជាតិដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ដែលអនុវត្តសកម្មភាពការងារ របស់ខ្លួននៅក្នុងខេត្ត និងមានទីតាំងច្បាស់លាស់ និងបានរៀបចំកិច្ចបោះឆ្នោតជ្រើសរើសតំណាងអង្គការសង្គមស៊ីវិល និង សមាគមជាតិ ចំនួន៧រូប ។

៣/ ក្រុមប្រឹក្សាខេត្តបានដាក់ចេញសេចក្តីសម្រេច បង្កើតគណៈកម្មា ធិការនេះនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការបោះឆ្នោត ត្រូវធ្វើឡើងមិនលើសពីដប់(១៤)ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានដាក់ចេញនូវសេចក្តីសម្រេច ដើម្បីប្រកាសសមាសភាព គណៈកម្មាធិការបោះឆ្នោត បង្ហាញពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ គណៈកម្មាធិការបោះឆ្នោត បង្ហាញពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត បង្ហាញពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងធ្វើការពិភាក្សា រៀបចំផែនការផ្សព្វផ្សាយ និងកំណត់កាលបរិច្ឆេទនៃការដាក់ពាក្យ ស្នើសុំឈរឈ្មោះជាបេក្ខជន ការសម្រាំងបេក្ខជន និងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត។

ឯកឧត្តបន្តថា ដើម្បីអនុវត្តតាមរបៀបវារៈនៃកិច្ចប្រជុំ សូមឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ចូលរួមស្វែងយល់បន្ថែមអំពីខ្លឹមសារនៃអនុក្រឹត្យលេខ១៩ អនក្រ.បក និងសេចក្តីណែនាំលេខ០២៤ សណន ដើម្បីឱ្យគណៈកម្មាធិការយើងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការវាយតម្លៃបេក្ខជនដែល ត្រូវជ្រើសរើសធ្វើជាប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ទទួលបានលទ្ធផលល្អប្រសើរ៊។ជាលទ្ធផលក្រោយការបោះឆ្នោត និងរាប់សន្លឹកឆ្នោតប្រកបដោយសុក្រឹត យុត្តិធម៌ អ្នកដែលទទួលបានសម្លេងជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋ គឺលោក ព្រហ្ម រ៉ាវុធ និងអនុប្រធាន គឺលោក អ៉ីង បូរ៉ា។

👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibol

រដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmin

អត្ថបទទាក់ទង