រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ជុំ ហាត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី ៤ អាណត្តិ ទី៣ របស់ក្រុមប្រឹក្សាខេត្ត

  • 279
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តមានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី ៤ អាណត្តិ ទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈ នៃកិច្ចប្រជុំនេះមាន៖

១.ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥។

២.ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារបន្តខែមេសា ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត។-ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅការងារបន្តប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។-ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។

៣.ពិនិត្យ និងអនុម័តលើការរៀបចំផែនការក្របខ័ណ្ឌមន្ត្រីរាជការសម្រាប់ឆ្នាំ២០២៤ របស់សាលាខេត្តស្វាយរៀង។

៤.ស្តាប់ការរាយការណ៍របស់មន្ទីរបរិស្ថាន ពីយន្តការគាំទ្រតាមក្រុង ស្រុក លើការរៀបចំដីកាកំណត់តម្លៃសេវាសំណល់រឹងទីប្រជុំជន និងការរៀបចំទីលានចាក់សំរាម។

៥.ស្តាប់របាយការណ៍ប្រចាំខែមីនា និងទិសដៅការងារបន្តខែមេសា ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៦.ស្តាប់របាយការណ៍ប្រចាំខែមីនា និងទិសដៅការងារបន្តខែមេសា ឆ្នាំ២០២៣ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។៧.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៤៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣)។

👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibol

រដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmin

អត្ថបទទាក់ទង