រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម តូច ប៉ូលីវ៉ា បានអញ្ជើញសំណេះសំណាលចុះអនុវត្តលំហាត់ល្បាតត្រួតពិនិត្យនិងឆែកឆេរ ជាមួយក្រុមការងារអនុវត្តលំហាត់ល្បាតចល័ត

  • 218
  • ដោយ Admin

នៅថ្ងៃចន្ទ ១៣ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣

នេះ​ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរខេត្ត ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យBLOបាវិត តំណាងឯកឧត្ដម​ ម៉ែន​ វិបុល​អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលនិងចុះអនុវត្តលំហាត់ល្បាតត្រួតពិនិត្យ ឆែកឆេរ ជាមួយក្រុមការងារអនុវត្តលំហាត់ល្បាតចល័តត្រួតពិនិត្យតាមបណ្តាយព្រំដែន(កម្ពុជា-វៀតណាម) និងច្រកទ្វារអន្តរជាតិបាវិតភូមិសាស្រ្តក្រុងបាវិត ដើម្បីបង្កាទប់ស្កាត់បទល្មើសឆ្លងដែនពិសេសបទល្មើសគ្រឿងញៀន។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧត្ដមសេនីយ៍ វរសេនីយ៍ ប្រតិភូ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកអភិបាលរងក្រុងបាវិតនិងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកនាយរងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានផ្នែកច្បាប់ការិយាល័យប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី នាយប៉ុសិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកអនុប្រធានការិយាល័យគយ និងរដ្ឋាករបាវិត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត លោកប្រធានក្រុមនគរបាលប្រចាំការិយាល័យ BLO លោកមេបញ្ជាការរងវរនគរបាលការពារព្រំដែន ៦០៩និង៦១១ ព្រមទាំង លោក លោកស្រី មន្រ្តីមន្ទីរ-អង្គភាព ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

អត្ថបទទាក់ទង