រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រស់ និងឃុំអណ្ដូងត្របែក

  • 261
  • ដោយ Admin

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ នៅថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ២០២៣នេះ​ បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានជំនឿទុកចិត្តដល់អាជ្ញាធរ ក្នុងការដោះស្រាយបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន​ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រស់ និងឃុំអណ្ដូងត្របែក ព្រមទាំងមាន ពិសារអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ។

ពិធីនេះមានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក លោកប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ខេត្ត លោករដ្ឋបាលព្រៃឈើ លោកអធិការង លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក-លោកស្រី មេឃុំត្រស់និងអណ្ដូងត្របែក និងមន្ត្រីដែលពាក់ពន្ឌ័ និងបងប្អូនប្រជាពលរដ្ឋជាង១០០នាក់ផងដែរ។

ឯកឧត្តម ម៉ែន អេង បានបញ្ជាក់ថា: ជាការពិតណាស់ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ជាអ្នក នាំសារពីសុខទុក្ខ បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បានដឹងខណៈដែលកន្លងមក យើងអាចដោះស្រាយការងារបានជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ តាមរយៈសារដែលទទួលបានពីបណ្ដាញសារព័ត៌មានអនឡាញ និងបណ្ដាញសង្គមនានា ជាច្រើនទៀតផងដែរ៕

👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibol

រដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmin

អត្ថបទទាក់ទង