រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

​ លោកជំទាវ​ យក់​ ស៉ុីណាតបានអញ្ជេីញដឹកនាំកិច្ចប្រជុំបែងចែកនិងរៀបចំទទួលបដិសណ្ឋារកិច្ច​ ដែលប្រារព្ធធ្វេីនៅថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២៣​ ខាងមុខនេះ។

  • 232
  • ដោយ Admin

ក្នុងឱកាសដែលថ្នាក់ដឹកនាំនិងប្រតិភូខេត្តឡុងអាន​ និងខេត្តតៃនិញប្រទេសវៀតណា​ម​គ្រោងនឹងអញ្ជេីញមកចូលអបអរសាទរនិងជូនពរឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរឆ្នាំ២០២៣​ នៅសាលាខេត្តស្វាយរៀង​ នារសៀលថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២៣នេះ​ លោកជំទាវ​ យក់​ ស៉ុីណាត​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបែងចែកនិងទទួលខុសត្រូវក្នុងការរៀបចំទទួលបដិសណ្ឋារកិច្ច​ ដែលប្រារព្ធធ្វេីនៅថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២៣​ ខាងមុខនេះ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកនាយក​ នាយករង​ រដ្ឋបាលសាលាខេត្ត​ លោកស្នងការរងនគរបាលខេត្ត​ លោក​មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកអភិបាលរងក្រុងស្វាយរៀង​ មន្ទីរពាក់ព័ន្ធ​ នាយកទីចាត់ការទាំង៥សាលាខេត្ត​ ប្រធានអង្គភាពចំណុះសាលាខេត្ត​ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

👉channel telegrame ឯកឧត្តមអភិបាលខេត្ត​https://t.me/menvibol

រដ្ឋបាលខេត្តស្វាយរៀង៖​ https://t.me/svayriengAdmin

អត្ថបទទាក់ទង