រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

​ ឯកឧត្ដម​ ហែម​ ពិសិដ្ឋ តបានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាល​ និងសួសុខទុក្ខ​សិស្សនាយនគរបាល​ និងសិស្សនាយនគរបាលរង​

  • 189
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២៣នេះ​ ឯកឧត្ដម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តស្វាយរៀង​ តំណាង​ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តបានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាល​ និងសួសុខទុក្ខ​សិស្សនាយនគរបាល​ និងសិស្សនាយនគរបាលរង​ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនន់ទី១៧​ លេីកទី១​ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត​ ចាន់​ អ៊ាន​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម​គណៈអធិបតីនិងប្រតិភូអមដំណេីរបានអញ្ជេីញពិនិត្សវឌ្ឍនភាពនៃការស្ថាបនា​ និងសាងសង់ហេត្ថារចនារចនាសម្ព័ន្ធនៅសាលានគរបាលជាតិភូមិភាគ២​ ខេត្តកំពង់ចាម​ ដែលសមិទ្ធផលក្នុងនោះរួមមាន​ ផ្លូវបេតុង​ ប្រព័ន្ធ​លូ​ អគារស្នាក់នៅ​ និងហេត្ថារចនាសម្ព័ន្ធមួយចំនួនទៀត​ ដែលជាអំណោយរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត​ កំពង់ចាម​ ខេត្តត្បូងឃ្មុំ​ និងខេត្តស្វាយរៀង​ ។

អត្ថបទទាក់ទង