រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវ ឯក​ សុវណ្ណភារ: បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស

  • 302
  • ដោយ Admin

នៅថ្ងៃចន្ទ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឯក​ សុវណ្ណភារ: អភិបាលរងខេត្តស្វាយរៀង​ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណ:កម្មាធិការប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស តំណាង ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្ស​បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សប្រចាំឆ្នាំ២០២២ និងទិសដៅបន្ត ឆ្នាំ២០២៣ របស់​ គ.ខ.ប.ជ។

អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ លោកព្រះរាជអាជ្ញារង​ លោក​ លោកស្រី​ ឧត្តមសេនីយ៍​ វរសេនីយ៍​ តំណាងកងកម្លាំងទាំងបី​ លោក​ លោកស្រី​ ប្រធាន អនុប្រធានមន្ទីរ​-អង្គភាព​ លោក​ លោកស្រីអភិបាលរងក្រុង-​ស្រុក​ សមាជិកក្រុមការងារទាំង៦​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុបវត្តមមាន៥៧នាក់ ស្រី២៦ នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវអភិបាលរងខេត្តបានថ្លែងថា កិច្ចប្រជុំនាព្រឹកនេះជាសមិទ្ធផលមួយដែលស្តែងឱ្យឃើញពីការយកចិត្តទុកដាក់អនុវត្តការងារប្រឆាំងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូបភាពទៅលើមនុស្សទាំងក្មេង ចាស់ បុរស ស្រ្តី និងកុមារ។

លោកជំទាវបន្តថា ក្នុងនាមឯកឧត្តមអភិបាលខេត្ត សូមថ្លែងនូវការកោតសសើចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់មន្ទីរ ស្ថាប័ន ស្ថាប័នអយ្យការ តុលាការ កងកម្លាំងគ្រប់ប្រភេទ ទាំងនៅតាមបណ្តាក្រុង ស្រុក ក៏ដូចជា អង្គការដៃគូ ដែលតែងតែប្រឹងប្រែងរួមគ្នាជម្នះដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាចនឿយហត់ ក្នុងនោះបានពុះពារប្រឆាំងនិងសកម្មភាពរបស់ឩក្រិតជន ស្របទៅតាមទិសដៅ នៃគោលនយោបាយជាតិ និងការផ្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ ជាការពិតណាស់ ប្រសិនបើមិនមានការប្រឹងប្រែងនោះទេ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពាន និងកាន់តែសកម្ម កាន់តែឃោឃៅ និងរីករាលដាលដែលធ្វើឱ្យស្ថានភាពរឹតតែអាក្រក់ជាងនេះទៅទៀត។

អត្ថបទទាក់ទង