រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវ យក់ ស៊ីណាត បានអញ្ជើញជាអធិបតីក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ”យុវជនដើម្បីវប្បធម៌” ។

  • 228
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ បានអញ្ជើញជាអធិបតីក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ"យុវជនដើម្បីវប្បធម៌" ស្ថិតនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវអភិបាលរងខេត្តបានថ្លែងថា ទិវាបប្បធម៌ជាតិ ៣មីនា គឺជាទិវាដ៍សំខាន់មួយរបស់ប្រទេសជាតិដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំឡើងជារាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការ: និងស្នាដៃដ៍ធំធេងរបស់បុព្វបុរសយើងដែលបានបន្សល់ទុកនូវមរតកដ៍សម្បូណ៌បែបសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និង ជាទិវាបង្កើននូវក្តីស្រលាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌ ទាំងរូបីនិងអរូបីឲ្យស្ថិស្ថេរគង់វង្សមានជាអាទិ៍ ប្រាង្គប្រាសាទ សិលាចារិក អក្សរសាស្រ្ត សិល្បៈ របាំ ប្រពៃណី ទំនៀមទំលាប់ ។ល។

លោកជំទាវបន្ថែមថា ក្នុងនាមឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់អង្គពិធីទាំងមូលសូមចូលរួមកាន់តែសកម្មថែមទៀតក្នុងកិច្ចការងារមួយចំនួនលើវិស័យវប្បធម៍ស្រមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺអភិវឌ្ឍន៍ដើម្បីអភិរក្ស និងអភិរក្សដើម្បីអភិវឌ្ឍន៍៖

១-​ បង្កើនការយល់ដឹងកាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ដែលប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងកាលានុវត្តភាពដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ។

២-​ ខិតខំស្រាវជ្រាវ បណ្តុះបណ្តាល គ្រប់គ្រង និងលើកទឹកចិត្តដល់ក្រុមសិល្បៈមហាជននៅតាមបណ្តាមូលដ្ឋាន ធ្វើយ៉ាងណាឲ្យពួកគេមានកម្រិតជំនាញច្បាស់លាស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជននិងបង្កើនប្រាក់ចំណូល ។

៣-​ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវខិតខំបន្តតម្លើងស្នាដៃថ្មីៗបន្លែមទៀត និងរៀបចំបើកមហាស្រពសិល្បៈមហាជន ជាពិសេសមហោស្រពសិល្បៈ យុវជនប្រចាំឆ្នាំដើម្បីធ្វើឲ្យយុវជនចូលរួមប្រលងប្រណាំង និងស្រលាញ់សិល្បៈវប្បធម៌ជាតិ ។

៤-​ ត្រូវចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិទាំងអស់គ្នាព្រោះវាជាមរតកវប្បធម៌ដែលបុព្វបុរសយើងបានបន្សល់សម្រាប់យើងទំាងអស់គ្នា ។៥-​ ចូលរួមទប់ស្កាត់ការហូរចូល នៃវប្បធម៌អវិជ្ជមានមកក្នុងសង្គមកម្ពុជាជាពិសេសអ្នកដែលឆាប់ទទួលគឺស្រទាប់យុវវ័យ និងកុមារ ។

៦-​ យើងទំាងអស់គ្នាត្រូវយល់ដឹង និងចងចាំថា វប្បធម៌ពុំមែនជារបស់អ្នកណាតែម្នាក់នោះទេ ប៉ុន្តែវាជារបស់យើងទាំងអស់គ្នា ។

អត្ថបទទាក់ទង