រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម តូច ប៉ូលីវ៉ា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ រវាងមន្ទីរអប់រំ យុវជន និងកីឡា

  • 152
  • ដោយ Admin

នៅថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម​ ម៉ែន​ វិបុល​ អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ រវាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជាជាមួយសាកលវិទ្យាល័យ គីវ ឡុង ខេត្តវិញឡុង Cuu Long University (Mekong University) នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកសាស្រ្តាចារ្យ Lương Minh Cừ សសកលវិទ្យាធិការ សាកលវិទ្យាល័យគីវឡុង។

កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងសហការី លោកប្រធាន អនុប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តនិងសហការី លោក លោកស្រីប្រតិភូសាកលវិទ្យាល័យគីវឡុង។

ក្នុងនោះ ឯកឧត្ដមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាកឯកឧត្ដមអភិបាលខេត្ត មកជូនដល់គណៈប្រតិភូសាកលវិទ្យាល័យគីវឡុង និងសូមថ្លែងអំណរគុណ ដល់ប្រតិភូសាកលវិទ្យាល័យគីវឡុង ដែលបានមកបំពេញទស្សនៈកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្និងខេត្តស្វាយរៀងនេះផងដែរ។ លើសពីនេះ ឯកឧត្ដម ក៏បានអរគុណដល់សាកលវិទ្យាល័យគីវឡុងដែលបានផ្ដល់អាហារូបករណ៍ឲ្ដល់សិស្សនិស្សិតក្នុងខេត្តស្វាយរៀងបានទៅសិក្សារៀនសូត្រនៅថ្នាក់មហាវិទ្យាល័យ។

អត្ថបទទាក់ទង