រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ បានអញ្ជេីញជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ​ ជុំវិញរឿងចាក់ដីចូលដីចំណីព្រែកមួយកន្លែង​

  • 155
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍​១០រោច​ ខែផល្គុន​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២៣​នេះ​ ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តបានអញ្ជេីញជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ​ ជុំវិញរឿងចាក់ដីចូលដីចំណីព្រែកមួយកន្លែង​ស្ថិតក្នុងភូមិត្រពាំងដំរី​ ឃុំកំពង់អំពិល​ ស្រុករំដួល​ ខេត្តស្វាយរៀង​ និងបានចុះពិនិត្យផ្ទាល់ដល់ទីតាំងដីផងដែរ។

អញ្ជេីញចូលរួមក្នុងឱកាសនោះមាន លោកអនុប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ លោកប្រធាន​ អនុប្រធាន​ មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសូរិយោដីខេត្ត​ លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ​ និងសំណង់សាលាខេត្ត​ លោកប្រធានការិយាល័យរៀបចំដែនដី​ នគររូបនីយកម្ម​ សំណង់​ និងភូមិបាលស្រុករំដួល​ លោកមេឃុំកំពង់អំពិល​ លោកមេភូមិត្រពាំងដំរី​ និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង