រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត

  • 258
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ត្រៀមធ្វើសន្និសិទសាព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោកស្នងការនគរបាលខេត្ត លោកនាយក​ នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទាំង៥ ចំណុះសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះបានពិភាក្សា​ និងពិនិត្យទៅលើរបាយការណ៍ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀងដើម្បីត្រៀមសម្រាប់សន្និសិទសារព័ត៌មាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ នៅវិមានសន្តិភាព​ ទីស្តីការគណៈរដ្ឋមន្ត្រី៕

អត្ថបទទាក់ទង