រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំពិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិ

  • 229
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំពិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ គ.ស ២០២៣ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខ ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក លោក លោកស្រីនាយក នាយករង ទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រីសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកប្រធាន អនុប្រធាន សមាជិកក្រុមការងារ និងគណៈកម្មាធិការ សសយក ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារសង្ក្រាន្តស្វាយរៀង។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសហការអនុវត្តតួនាទីភារកិច្ចឱ្យឲ្យបានល្អប្រសើររវាងរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លើការរៀបចំចាត់ចែងផែនការលម្អិតគ្រប់ផ្នែកនៃកម្មវិធី និងតំបន់នីមួយៗ ជាពិសេសផែនការការពារសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃប្រារព្ធពិធី ដូច្នេះត្រូវលើកគម្រោងចំណាយនៅក្នុងអនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីឱ្យកម្មវិធីសង្ក្រាន្តស្វាយរៀងឆ្នាំ២០២៣នេះ ប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក និងបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋបានទស្សនា និងមកលេងកម្សាន្តប្រកបដោយសន្តិសុខសុវត្ថិភាពល្អប្រសើរ ៕

👉Join . https://t.me/menvibol👉Join. https://t.me/svayriengAdmin

អត្ថបទទាក់ទង