រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ វិបុល​ បានអន្តរាគមន៍​បាញ់​ពន្លត់​អគ្គីភ័យ​ករណីឆេះអាគារ​ ជាន់ទី០៦​ នៃ​កាស៊ីណូ​ប៉ារីសបូព៌ា​ ស្ថិតនៅក្រុងបាវិត

  • 416
  • ដោយ Admin

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម​ ម៉ែន​ វិបុល​អភិបាលខេត្តស្វាយរៀង​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​បានអន្តរាគមន៍​បាញ់​ពន្លត់​អគ្គីភ័យ​ករណីឆេះអាគារ​ ជាន់ទី០៦​ នៃ​កាស៊ីណូ​ប៉ារីសបូព៌ា​ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីវេលាម៉ោង ១៨:០០ នាទីល្ងាច ថ្ងៃ​ទី​០២​ ខែមីនា ឆ្នាំ​២០២៣​ រហូតដល់វេលាម៉ោង​ ២៣:៣០នាទីយប់ ទើបរលត់ទាំងស្រុង ក្នុងនោះសមត្ថកិច្ចយើងបានជម្លៀសមនុស្សចេញអស់ មិនបណ្តាលអោយមានមនុស្សរងគ្រោះនោះទេ ។

កិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យខាងលើ គឺកិច្ចសហការល្អ និងទាន់វេលា ពីកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ប្រជាការពារ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ទើបអាចគ្រប់គ្រងបាន នៅវេលាម៉ោងប្រមាណ ២០:០០ នាទីយប់ និង រលត់ទាំងស្រុង នៅវេលាម៉ោង ២៣:៣០ នាទីយប់ ប្រើប្រាស់កម្លាំងសរុបចំនួន ១៩២នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន ១៣២ នាក់, កម្លាំងកងរាជអាវុធហត្ថ ៥២ នាក់ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ០៨ នាក់ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត ដោយប្រើប្រាស់រថយន្តស្ទូច ០២ គ្រឿង រថយន្តពន្លត់អគ្គិភ័យ ១៨គ្រឿង និងរថយន្តដឹកទឹកជំនួយ ០១គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់÷

​ -ស្នងការដ្ឋាននគរបាលខេត្ត ០២ គ្រឿង​

-អធិការដ្ឋាននគរបាលក្រុងបាវិត ០២ គ្រឿង

-អធិការដ្ឋាននគរបាលស្រុកចន្រ្ទា ០១ គ្រឿង

​ -អធិការដ្ឋាននគរបាលស្រុកស្វាយទាប ០១ គ្រឿង​

-អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ០១ គ្រឿង​

-អធិការដ្ឋាននគរបាលស្រុករំដួល ០១ គ្រឿង​

-អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ០១ គ្រឿង

-កងរាជអាវុធហត្ថខេត្ត ០១ គ្រឿង​

-កងរាជអាវុធហត្ថ ក្រុងបាវិត ០១ គ្រឿង​

-តំបន់ពិសេសមេនហាតធេន ០២ គ្រឿង

​ -តំបន់ពិសេស តាយ សេង ០២ គ្រឿង​

-ក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ០១ គ្រឿង

​ -រថយន្តរបស់នគរបាលស្រុកបេនកូវ ខេត្តតៃនិញ វៀតណាម ០៣ គ្រឿង

(រថយន្តពន្លត់អគ្គីភ័យ ០២ និងដឹកទឹកជំនួយ ០១គ្រឿង)​ -និងប្រើប្រាស់ទឹកអស់ ៦១ រថយន្ត ទើបរលត់ទាំងស្រុង។

មូលហេតុ: ឆ្លងចរន្តអគ្គិសនីក្នុងអគារកំពុងជួសជុល ។ សូម​ទំនាក់ទំនង​ផ្តល់​ព័ត៌មាន​អោយបាន​ឆាប់​រហ័ស​លេខ​ទូរស័ព្ទ​ទា​ន់​ហេតុការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ 0977780007

អត្ថបទទាក់ទង