រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម តូច ប៉ូលីវ៉ា បានអញ្ជើញជាគណអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា

  • 228
  • ដោយ Admin

នាថ្ងៃអង្គារ៍ ៩កើត​ ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣​ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត រួមជាមួយឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្តឆ្នាំ២០២២-២០២៣ នៅបរិវេណ សាលប្រជុំអាគារ (ង) នៃមន្ទីរអបរំយុវជន និងកីឡាខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តូច ប៉ូលីវ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវដ្តមានរបស់ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងប្រតិភូអមដំណើរ និងធ្វើការកោតសរសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលខិតខំរៀបចំសន្និបាតនេះឡើង ជាការផ្តល់ឱកាសឱ្យមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់បានជួបជុំគ្នា ដើម្បីធ្វើការបូកសរុបលទ្ធផលការងារក្នុងឆ្នាំសិក្សាកន្លងមក និងកំណត់ទិសដៅវិធានការសម្រាប់អនុវត្ត នៅឆ្នាំបន្ទាប់ ។ ក្នុងនាម តំណាងឯកឧត្តមអភិបាលខេត្ត ខ្ញុំសូមសម្តែងនូវក្តីរឭក និងសូមផ្តាំផ្ញើសួរសុខទុក្ខ ចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ទូទាំងខេត្តដែលបានខិតខំបំពេញការងារតាមតួនាទីរៀងៗខ្លួន ប្រកបដោយលទ្ធផលល្អជាទីពេញចិត្តស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានដាក់ចេញ ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ដល់ការអភិវឌ្ឍគុណភាពវិស័យអប់រំ នៅកម្ពុជា ។ ការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ជាមូលដ្ឋានគ្រឹះដ៍សំខាន់បំផុតក្នុងការកសាងប្រភពធនធានមនុស្សដើម្បីអភិវឌ្ឍប្រទេសជាតិ ។ ជាក់ស្តែងវិស័យអប់រំ នៅកម្ពុជាពិតជាកំពុងមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់និងកំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាប្រកបដោយមោទនភាពខ្ពស់ សំដៅឆ្ពោះទៅសម្រេចឱ្យបានជោគជ័យផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ។

ជាការពិតណាស់ការអភិវឌ្ឍវិស័យអប់រំ ពិតជាបានរួមចំណែកយ៉ាងសំខាន់បំផុតនិងមិនអាចខ្វះបានក្នុងការសម្រេចនូវផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាគឺ«មនុស្ស ផ្លូវ ភ្លើង» ។ ក្នុងនាមតំណាងឯកឧត្តម អភិបាលខេត្ត សូមកោតសរសើរចំពោះទឹកចិត្តស្នេហាជាតិដ៍មោះមុតរបស់លោក លោកស្រីក្នុងការបំពញការងារប្រកបដោយឆន្ទៈ មនសិការ វិជ្ជាជីវៈខ្ពស់ និងស្មារតីទទួលខុសត្រូវរបស់លោកគ្រូ អ្នកគ្រូទាំងអស់គ្រប់ភូមិសិក្សា ។ ជាមួយគ្នានេះដែរ ខ្ញុំសូមកោតសរសើរចំពោះសិស្សានុសិស្ស ព្រះសង្ឃ ប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងសប្បុរសជននានាដែលបានរួមចំណែកយ៉ាងសកម្មជួយឧបត្ថម្ភទាំងស្មារតី សម្ភារៈ និងថវិកាក្នុងកិច្ចដំណើរការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាខេត្តរបស់យើង ។

អត្ថបទទាក់ទង