រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សេង សីលា បានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ នៅក្រុងបាវិត

  • 259
  • ដោយ Admin

នាព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ "ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ "ឆ្នាំ២០២៣ ស្ថិតនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុងបាវិត លោកអភិបាលក្រុងបាវិត​ លោក លោកស្រីក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធាន អនុប្រធានការិយាល័យចំណុះក្រុង យុវជន ស ស យ ក ក្រុង ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆក្រុង ក្រុមហ៊ុនទឹកស្អាត ឃុនអភិវឌ្ឍន៍ ក្រុមប្រឹក្សាសង្កាត់បាវិត ប្រជាពលរដ្ឋក្នុងសង្កាត់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង៥៩៤ នាក់ ។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអានសាលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឧកាសខួបលើកទី១១ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ឆ្នាំ២០២៣” និងពិធីប្រកាសជ័យលាភីទីក្រុងស្អាត លើកទី៣ ។

ឯកឧត្តម សេង សីលា អភិបាលរងខេត្ត មានប្រសាសន៍ថា​ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍន៍លើ គ្រប់វិស័យ ហើយនៅក្រុងបាវិត របស់យេីងក៏មានការ អភិវឌ្ឍន៍រីកចំរើនផងដែរក្នុងនោះមាន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន។

ឯកឧត្តមបានបន្តទៀតថា​ ក្រុងបាវិតយើងទទួលបានជ័យលាភីផ្ការំដួល១ទង ផងដែរ ដូច្នេះហើយសូមអោយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករកម្មការនីត្រូវចូលរួមក្នុងការទុកដាក់សំរាមកាកសំណល់ អោយបានត្រឹមត្រូវ កុំបោះចោលពាស់វាលពាស់កាល នាំអោយបាត់បង់សោភ័ណ្ឌភាពក្រុង។ ទន្ទឹមនេះ​ ចំពោះបងប្អូនដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ហើយយកសំរាមទៅចោលតាមទីសាធារណៈពាលវាលពាសកាលនោះ និងត្រូវផាកពិន័យទៅតាមច្បាប់៕

អត្ថបទទាក់ទង